ទឹកដោះគោសុទ្ធព្រមទាំងផលិតផលធ្វើពីទឹកដោះគោ អាចជួយទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែមប្រភេទ
យោងតាមការសិក្សាថ្មីមួយបានលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទ២ អាចត្រូវបានទប់ស្កាត់ ដោយការប្រើប្រាស់ទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោ។ ការសិក្សារបស់មហាវិទ្យាល័យជាន់ខ្ពស់អាមេរិកឈ្មោះ Harvard School of Public Health ខាងលើនេះ បានបំបាត់ចោលនូវការភ័យខ្លាចទាំងឡាយដែលថា ការប្រើប្រាស់ទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោយ៉ាងទៀងទាត់អាចមិនមាន សុវត្ថិភាពចំពោះជំងឺទឹកនោមផ្អែម។ បណ្តាអ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីដឈ្មោះ Trans-palmitoleic (ជាប្រភេទខ្លាញ់មាននៅក្នុងទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះដែលយកមកពីទឹកដោះគោ ទឹកដោះពពែ និងទឹកដោះចៀម) អាចបន្ថយអត្រានៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដល់ទៅជិត៦០%។ លទ្ធផលនៃការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មាន វេជ្ជសាស្រ្តនេះ គឺជាការបំភ្លឺផ្លូវលើប្រធានបទសុខភាពចំនួន៣.៧៣៦ ក្នុងរយៈពេល២ទសវត្សកន្លងទៅនេះ។ អំឡុងពេលនៃការសិក្សា បណ្តាអ្នកស្រាវជ្រាវបានធ្វើការកត់ចំណាំអាស៊ីដខ្លាញ់ គ្លុយកូស និងកម្រិតអាំងស៊ុយលីន នៅក្នុងឈាមអ្នកស្ម័គ្រចិត្តធ្វើពិសោធន៍។
ក្រោយពីការពិសោធន៍ អ្នកស្រាវជ្រាវបានរកឃើញថា បើប្រៀបធៀបអ្នកដែលមានកម្រិតអាស៊ីដ Trans-palmitoleic ក្នុងកម្រិតទាបបំផុត ទៅនឹងអ្នកដែលមានកម្រិតអាស៊ីដ Trans-palmitoleic ក្នុងកម្រិតខ្ពស់បំផុតនៅក្នុងឈាមឃើញថា មានអត្រានៃការកើតជំងឺទឹកនោមផ្អែមតិចជាង៣ដង ជាពិសេសថែមទៀត កម្រិតអាស៊ីដ Trans-palmitoleic ខ្ពស់ជាប់ទាក់ទងនឹងកម្រិតខ្ពស់របស់លីប៉ូប្រូតេអ៊ីន HDL និង Good Cholesterol ការទប់ទល់អាំងស៊ុយលីនក្នុងកម្រិតទាប និងអត្រានៃការកើតរោគធាត់កាន់តែទាបទៅ។ ថ្វីដ្បិតតែវានៅមិនទាន់ច្បាស់ថា ការប្រើប្រាស់ទឹកដោះគោដោយរបៀបណាអាចកាត់បន្ថយការកើតជំងឺទឹក នោមផ្អែមក៏ដោយ តែការសិក្សានេះបានបង្កើតឱ្យមានការជាប់ទាក់ទងគ្នាយ៉ាងច្បាស់ លាស់មួយ រវាងការកើនឡើងកម្រិតអាស៊ីដ Trans-palmitoleic និងការថយចុះអត្រានៃការកើតជំងឺទឹកនោមផ្អែម។ បណ្តាអ្នកស្រាវជ្រាវយល់ឃើញថា អាស៊ីដ Trans-palmitoleic អាចនឹងប្រមែប្រមូលយកអាស៊ីដ Cis-palmitoleic (ជាអាស៊ីដខ្លាញ់ដែលធ្វើសំយោគនៅក្នុងរាងកាយមនុស្សតាមធម្មជាតិ)។ តាមការសិក្សាជាច្រើនលើសត្វបានបង្ហាញថាអាស៊ីដ Cis-palmitoleic អាចរារាំងជំងឺទឹកនោមផ្អែម។ ទោះបីជាយ៉ាងណា អ្នកដឹកនាំការស្រាវជ្រាវបានបញ្ជាក់ថា ការស្រាវជ្រាវពិសោធន៍បន្ថែមទៀត ចាំបាច់ត្រូវតែធ្វើដើម្បីបង្កើតបានវិធីសាស្រ្តព្យាបាល។
លទ្ធផលនៃការសិក្សារបស់មហាវិទ្យាល័យជាន់ខ្ពស់ អាមេរិកឈ្មោះ Harvard School of Public Health ខាងលើនេះ វាហាក់ផ្ទុយគ្នាទៅនឹងការណែនាំពីការទទួលទានប្រចាំថ្ងៃរបស់ បណ្តាសមាគមជំងឺទឹកនោមផ្អែម ដែលបណ្តាអ្នកជំនាញខាងជំងឺទឹកនោមផ្អែម ជាធម្មតាបានស្នើសុំឱ្យមានការកម្រិតពីចំនួនប្រើប្រាស់ទឹក ដោះគោ ប៊័រនិងការ៉េម។ ទោះបីជាការសិក្សាមួយចំនួនកាលពីលើកមុនបានរកឃើញពីការជាប់ ទាក់ទងគ្នាដោយផ្ទាល់រវាងការទទួលទានប្រភេទខ្លាញ់ Saturated Fats និងអត្រានៃការកើតមានជំងឺទឹកនោមផ្អែមក្នុងកម្រិតខ្ពស់ក៏ដោយ ក៏ការសិក្សាមួយចំនួនបានបង្ហាញថា អត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលធ្វើពីទឹកដោះសត្វ សំខាន់ជាងគ្រោះថ្នាក់ចំពោះការប្រើប្រាស់ផលិតផលទាំងនេះ។ ការកើតមានភាពមិនប្រក្រតីនៃការរំលាយអាហារ អាចត្រូវបានរារាំង ឬបង្អាក់ដោយការប្រើប្រាស់ទឹកដោះគោចន្លោះពី១/៣ទៅ១ផាញ (pint,1pint=0,47លីត្រ) ក្នុងមួយថ្ងៃ។ លើសពីនេះ សារធាតុកាល់ស្យូមក្នុងផលិតផលធ្វើពីទឹកដោះគោ អាចជួយទប់ស្កាត់ការធាត់លើសទម្ងន់ដែលជាមូលហេតុសំខាន់នៃភាពធន់ របស់អាំងស៊ុយលីន៕


នា ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០នៅភោជនីយដ្ឋានThe Spoon មានប្រារព្ធកម្មវិធីពិសេសមួយដែលមានឈ្មោះថាFacebook Friend Party។លោកសៀវសុខខឿន ទទួលបន្ទុកផ្នែក Production and Promotion Services នៃក្រុមហ៊ុនSSK Promotion Group បានមានប្រសាសន៍ឲ្យដឹងដែរថានេះជាព្រឹត្តិការលើកទីពីរហើយដែល លោកបានរៀបចំជាកម្មវិធីនេះ។គោលបំណងសំខាន់នៃការបង្កើតកម្មវិធី នេះឡើងគឺលោកចង់រឹតចំណងមិត្តភាពនៃអ្នកដែលមានវត្តមានលើបណ្ដាញ សង្គមFacebook ក៏ដូចជាការជួបជុំមិត្តថ្មីៗមកពី គ្រប់ទិសទី។កម្មវិធីនេះប្រារព្ធឡើងយ៉ាងសប្បាយរីករាយក្រោម ឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនមួយចំនួនដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិទ្យាសាស្រ្តកុំព្យូទ័រហៅកាត់ថាCMTC , ទស្សនាវដ្ដីវិទ្យាសាស្រ្តកុំព្យូទ័រCM, Smart Mobile, សណ្ឋាគារឯករាជ្យ, ផលិតកម្មស្វាងតារា, ភេសជ្ជៈMiller , ភេសជ្ជៈOKF អាឡូវេរ៉ា, ODI Asia,។ល។ ជាមួយគ្នានោះមានការញាំអាហារស្ដាប់ការប្រគុំតន្រ្ដីការថតរូប ព្រមជាមួយនឹងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដា ក្រុមហ៊ុនឧបត្ថម្ភទាំងឡាយ។លោកសៀវសុខខឿនដែលជាអ្នករៀបចំកម្មវិធី នេះបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភ ទាំងឡាយក្នុងនោះមានCMTC និងCM ដែលជាអ្នកឧបត្ថម្ភធំហើយលោកក៏បានសន្យាដែរថានឹងរៀបចំ កម្មវិធីសប្បាយៗនេះឡើងនៅលើកក្រោយៗទៀត៕ 







ចំណែក ទីផ្សារទូរស័ព្ទ LG ជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំរបស់កូរ៉េខាងត្បូងនៅ កម្ពុជា បានកើនឡើងច្រើនជាងទ្វេរដងរយៈពេល ៦ខែដំបូងឆ្នាំនេះទោះបីជាមានក្តីកង្វល់ជាច្រើនទាក់ទងទៅនឹង ហាងមួយចំនួនអាចនឹងលក់ផលិតផលម៉ាក LG ដោយខុសច្បាប់ក្តី។ លោក Lee Hyun-woo នាយកចាត់ចែងរបស់ LG មានគម្រោងបើកមជ្ឈមណ្ឌលផ្តល់សេវារបស់ខ្លួនជាដំបូងនៅកម្ពុជានៅ ចុងខែសីហា ដោយសារចំណែកទីផ្សារទូរស័ព្ទរបស់ខ្លួនបានកើនឡើង ៤ភាគរយនៅខែកក្កដា។ ក្នុងនាមជាអ្នកត្រួតពិនិត្យមើលប្រតិបត្តិការរបស់ LG នៅកម្ពុជាលោកបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកកំពុងកំណត់គោលដៅ តម្រូវការរបស់អតិថិជនកាន់តែច្រើនឡើងៗ។ លោកបានបន្ថែមថាក្រុមហ៊ុនបានចែកចាយទូរស័ព្ទនៅកម្ពុជាតាមរយៈ ក្រុមហ៊ុន iOne។ លោកបានបញ្ចាក់ថា៖ LG មិនទាន់បានត្រៀមខ្លួនសម្រាប់ការចែកចាយដោយខ្លួនឯងនៅកម្ពុជាទេ។ នៅក្នុងពិធីបើកសម្ភោធលក់ផលិតផលរបស់ខ្លូននៅណាហ្គាវើលកាលពីថ្ងៃ ព្រហស្បតិ៍ លោក Nattahphorm Chaiwong អ្នកនាំពាក្យរបស់ LG បានឲ្យដឹងថាការស្រាវជ្រាវទីផ្សារដោយក្រុមហ៊ុន GfK បានបង្ហាញថាអ្នកលក់ទូរស័ព្ទនៅកម្ពុជាលក់ទូរស័ព្ទដៃបាន ៥លានដុល្លារក្នុងមួយខែៗ។ ការលក់ទូរស័ព្ទដៃតម្លៃខ្ពស់នៅកម្ពុជា កំពុងមានចំនួនកើនឡើងក្នុងអត្រាខ្ពស់បំផុត ពីព្រោះការស្រាវជ្រាវទីផ្សារបានបង្ហាញថាប្រភេទទូរស័ព្ទ Touch screen មានការកើនឡើង ២៤០ភាគរយហើយទូរស័ព្ទដែលមានមុខងារឆ្លាតវៃបានកើនឡើង ៥០ភាគរយក្នុងរយៈពេល ៦ខែដំបូងឆ្នាំនេះ។ នៅសប្ដាហ៍នេះ LG មានគម្រោងចេញលក់ផលិតផលថ្មី ៣ប្រភេទទៀតដែលមានតម្លៃថ្លៃ តាមរយៈក្រុមហ៊ុន iOne មកកាន់អតិថិជនកម្ពុជា។ទូរស័ព្ទទាំងបីនោះរួមមាន LG Optimus, LG Mini និង GX500។ លោក ហូវបូរាំ ប្រធានទីផ្សាររបស់ iOne បានឲ្យដឹងថា iOne ជាក្រុមហ៊ុនកម្ពុជាតែមួយគត់ដែលទទួលបានសិទ្ធចែកចាយលក់ទូរស័ព្ទ LG អាចរកទិញបានតាមហាងចែកចាយមួយចំនួនដោយមិនស្របច្បាប់ក៏ដោយ។ ទន្ទឹមនឹងនោះដែរ LG ប្រឈមនឹងបញ្ហាទូទៅ ដូចអាជីវកម្មជាច្រើននៅកម្ពុជាដែរដោយក្រុមហ៊ុនក្នុងស្រុកជា ច្រើនប្រើស្លាកយីហោពាណិជ្ជកម្មរបស់ LG ដោយគ្មានការអនុញ្ញាត។ លោក Moon Sung-ho ប្រធានគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ទូទៅរបស់ក្រុមហ៊ុនបានឲ្យ ដឹងថា ហាងមួយបានប្រើប្រាស់ស្លាកសញ្ញា LG ដោយសេរីដើម្បីផ្សព្វផ្សាយហាងរបស់ខ្លួនដោយមិនសុំការអនុញ្ញាតពី LG ឡើយ។ លោកបានចាត់ទុកការប្រើប្រាស់ស្លាកយីហោពាណិជ្ជកម្ម LG ដោយមិនមានការអនុញ្ញាតថាជា៖៉វិធានការខុសច្បាប់៉ ប៉ន្តែលោកបន្ថែមថាក្រុមហ៊ុនរបស់លោកមានបំណងដោះស្រាយបញ្ហារនេះ ដោយសន្តិវិធី។ លោកបានសរសេរអ៊ីមែលមកកាន់ភ្នំពេញថា៖៉យើងគ្រាន់តែផ្ញើលិខិតព្រ មានដល់ហាងនោះតែប៉ុណ្ណោះ។ យើងមិនស្នើរឲ្យរដ្ធាភិបាលកម្ពុជាបិទហាងនោះទេ។

