Tuesday, January 4, 2011

ក្រុមហ៊ុន​ទូរស័ព្ទ​កំពុង​ចែក​រំលែក​បណ្តាញ​ហេដ្ធា​រចនា​សម្ព័ន្ធ​ដើម្បី​បន្ថយ​ចំណាយ

ក្រុមហ៊ុន​ទូរស័ព្ទ​កំពុង​ចែក​រំលែក​បណ្តាញ​ហេដ្ធា​រចនា​សម្ព័ន្ធ​ដើម្បី​បន្ថយ​ចំណាយ កិច្ច​សហប្រតិបត្តិការ​មួយ ​ឆ្នាំ​កន្លង​មក​ហើយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរគមនាគន៏​កម្ពុជា​ហាក់​ដូចជា​ មិន​ទទួល​ជោគ​ជ័យ​នោះ​ទេ។​ ដូច​កាល​ពី​ថ្ងៃ​ទី៣ ​ខែកញ្ញា​ ឆ្នាំ២០០៩​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ម៉ូប៊ីតែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើជូន​រាជ ​រដ្ធាភិបាល​ដោយ​ចោទ​ប្រកាន់​ជា​ថ្មី​ម្តង​ទៀត​លើ​ក្រុមហ៊ុន​ប៊ីលឡាញ​ពី​បទ​ ទម្លាក់​តំលៃ​សេវា​កម្ម​ទូរស័ព្ទ​។ ​ការ​ចុះ​ហត្ថ​លេខា​នេះ​ដែរ​ក្រុមហ៊ុន​គ្យូប​ និង​ក្រុម​ហ៊ុន​ហេឡូ​ក៏​បាន​ចូល​រួប​ផង​ដែរ​។​ ប៉ុន្តែ​ក្នុង​ទីផ្សារ​មួយ​ដែល​ប្រាក់​ចំនួល​មធ្យម​របស់​អ្នក​ប្រើ​ប្រាស់​ ម្នាក់​បាន​ធ្លាក់​ចុះ​ទាប​ជាង​៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ធៀប​នឹង​ចំនួន​ ប្រហែល​១០ដុល្លា​ក្នុង​ប្រទេស​ចិន​និង​ ៧ដុល្លា​ក្នុង​ប្រទេស​ឥណ្ឌា​សេដ្ធ​កិច្ច​មូល​ដ្ធាន​បាន​បន្សល់​ទុក​ឲ្យ​ ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា​នូវ​ជំរើស​មួយ​ចំនួន​ប៉ុន្តែ​ចាប់ ​ផ្តើម​សហ​ប្រតិបត្តិការ​ហេដ្ធា​រចនា​សម្ព័ន្ធ​ក្នុង​គោល​បំណង​កាត​បន្ថយ​ ការ​ឡើង​តម្លៃ​វិនិយោគ​និង​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំនូល​។ ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហេឡូ​លោក​ Simon ​Perkins​ បាន​ថ្លែង​ថា​ក្រុមហ៊ុន​ប៊ីឡាញ​អាច​ប្រើ​ប្រាស់​អង់​តែន​ទូរស័ព្ទ​របស់​ ខ្លួន​រហូត​ដល់​ទៅ​ចំនួន​៨១​ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ពាណិជ្ជកម្ម​ថ្មីៗ​នេះ​ហើយ​ក្រុមហ៊ុន​មាន​មូល​ ដ្ធាន​នៅ​ទី​ក្រុង​ម៉ូស្គូល​មួយ​នេះ​ចែក​រំលែក​ហេដ្ធា​រចនា​សម្ព័ន្ធ​រួច​ជា ​ស្រេច​ជា​មួយ​នឹង​ក្រុមហ៊ុន​គ្យូប​។​ លោក​ Perkins ​បាន​លើក​ឡើង​ថា៖​ បច្ចុប្បន្ន​យើង​រួម​សហការ​គ្នា​ហើយ​។​ ក្រុមហ៊ុន​ហេឡូ​បាន​រាយ​ការណ៏​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​៨ភាគរយ​នៅ​ ត្រី​មាស​ទី​មួយ​ធៀប​និង​រយៈ​ពេល​ដូច​គ្នា​នា​ពេល​កន្លង​មក​រី​ឯ​ក្រុមហ៊ុន​ មិត្ត​ហ្វូន​បាន​ខាត​បង់​ជាង​១លាន​ដុល្លារ​នៅ​រយះ​ពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ ​នេះ​។ Axiata​ ជា​ក្រុមហ៊ុន​មេ​របស់​ក្រុម​ហ៊ុន​ហេឡូ​មាន​មូល​ដ្ធាន​នៅ​ទី​ក្រុង​គូឡាឡាំពួ ​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៏​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី១​ របស់​ខ្លួន​ថា​ក្រុម​ហ៊ុន​បាន​ត្រួត​ត្រា​នៅ​ក្នុង​អំឡុង​ពេល​នៃ​ "ការ​កាត់​បន្ថយ​គ្រប់​គ្រង​ចំណាយ​"​ ក្នុង​គោល​បំណង​បង្អាក់​ឥទ្ធិពល​លើ​ការ​ប្រកួត​ប្រជែង​។ ​លោក​ Perkins​ បាន​លើក​ឡើង​ថា​ចាប់​ពី​ពេល​នោះ​មក​ក្រុមហ៊ុន​បាន​ជួល​ហេដ្ធា​រចនា​សម្ព័ន្ធ ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​នៅ​ខណៈ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែង​រក​អង់​តែន ​​ទូរ​ស័ព្ទ​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​បន្ថយ​ការ​ ចំណាយ​របស់​ខ្លួន​ឲ្យ​ទាប​ជាង​មុន​។ ​កិច្ច​សហ​ប្រតិបត្តិ​ការ​ថ្មី​នេះ​ជួន​គ្នា​នឹង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ ដ៏​ច្រើន​ក្នុង​ការ​វិនិយោគ​ហេដ្ធារចនា​សម្ព័ន្ធ​ក្នុង​វិស័យ​ទូរ​ស័ព្ទ​ ចល័ត​នៅ​ប្រទេស​កម្ពុជា​។ ​គ្រប់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ គ្យូប​ និង​ហេឡូ ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​កាត់​បន្ថយ​ការ​ចំណាយ​ថ្មី​លើ​ការ​សាង​សង់​អង់​តែន​ ស្ទើរ​តែ​ដល់​កម្រិត​សូន្យ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​នេះ​។ ​លោក​ Biloliddin ​Salakhiddin ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​នោះ​ទេ​។ ​លោក​បន្ត​ថា​៖​ យើង​មាន​ផែន​ការ​ព្រាង​មួយ​ដែល​កំណត់​កំរិត​សហ​ប្រតិ​បត្តិការ​ដែល​យើង​ទទួល ​បាន​ឬ​សម្ព័ន្ធ​ភាព​ដែល​យើង​សម្រច​បាន​ជា​មួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​។​ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ធំ​ជាង​គេ​ចំនួន​ពីរ​ក្នុង​ប្រទេស​កម្ពុជា​គិត​តាម​ ចំណែក​ទីផ្សារ​គឺ​ក្រុមហ៊ុន​ម៉ូប៊ីតែល​ និង​សម្រាប់​ក្រុមហ៊ុន​តូចៗ​ការ​ពង្រីក​ប្រសិទ្ធភាព​ចំណាយ​ក្នុង​តំបន់​ជន​ បទ​ មាន​ន័យ​ថា​ជា​ការ​បង្កើន​កិច្ច​ប្រតិ​បត្តិ​ការ​កាន់​តែ​ខ្លាំង​។​ តែ​ទោះ​បី​រាល់​សហ​ប្រតិ​បត្តិការ​ខាង​ហេដ្ធា​រចនា​សម្ព័ន្ធ​មក​ដល់​ពេល​នេះ ​បាន​កំពុង​កើន​ឡើង​ទ្វេរ​ដង​លើ​អង់​តែន​ជា​ជាង​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ក៏​ ដោយ​ក៏​លោក​ Perkins ​និយាយ​ថា​ក្រុម​ហ៊ុន​ ហេឡូ​ កំពុង​ចរចារ​ជា​មួយ​ក្រុមហ៊ុន​មួយ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្នុង​ការ​ចែក​ រំលែក​ប្រព័ន្ធ​រលក​ធាតុ​អាកាស​ភ្ជាប់​បណ្តាញ​3G​ របស់​ក្រុមហ៊ុន​ផង​ដែរ​។​ ការ​ចរចា​នេះ​ជា​ចំណង​មួយ​ដែល​កាត់​បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត​។​ លោក​មាន​ប្រសាសន៏​ថា​៖ ​ការ​ធ្វើ​ដូច​នេះ​ជា​ការ​ប្រើ​ប្រាស់​ទុន​មួយ​ដ៏​ប្រសើរ​មួយ​។ ​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​រដ្ធាភិបាល​បាន​បោះ​ជំហាន​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហេដ្ធា​រចនា​សម្ព័ន្ធ​ត្រួត​ស៊ី​គ្នា​ក្នុង​ប្រទេស​ កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​មាន​អង់​តែន​គ្រប់​គ្រាន់​ដើម្បី​ គ្រប់​គ្រង​បណ្តាញ​ក្នុង​ប្រទេស​ខណៈ​តំបន់​ជន​បទ​ដាច់​ស្រយាល​នៅ​តែ​មិន​អាច ​ត​ភ្ជាប់​បណ្តាញ​ណា​មួយ​។​ ច្បាប់​ស្តី​ពី​ទូរ​គម​នាគមន៏​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​ហើយ​សេចក្តី​ ព្រាង​ច្បាប់​នៅ​ជាប់​គាំង​នៅ​គណៈ​រដ្ធមន្ត្រី​រយះ​ពេល​ជិត​២​ឆ្នាំ​កន្លះ​ មក​ហើយ​នោះ​បញ្ចាក់​យ៉ាង​ច្បាស់​អំពី​ការ​ចែក​រំលែក​អង់​តែន​ប៉ុន្តែ​វិស័យ​ ឯកជន​យល់​ថា​រដ្ធា​ភិបាល​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​។​ក្នុង​ការ​ឆ្លើយ​តប​ ជា​ផ្លូវ​ការ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​រដ្ធា​ភិបាល​កាល​ពី​ចុង​ឆ្នាំ​មុន ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​បាន​យល់​ឃើញ​ថា​៖​ ការ​ចែក​រំ​លែក​អង់​តែន​នឹង​មិន​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​អង់​តែន​។
អត្ថបទដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment