
ជំហានទីពីរត្រូវធ្វើការនិងដំឡើងWindows Virtual PC ។បន្ទាប់ពីបានធ្វើការដំឡើងរួចហើយអ្នកនឹងតំរូវអោយធ្វើការ Restart ម៉ាស៊ីន។

បន្ទាប់ពីបានធ្វើការRestart រួចរាល់ហើយនោះសូមចូលទៅកាន់Start មីនុយនឹងចុចនៅលើពាក្យWindows Virtual PC

សូមចុចកំណត់លេខសំងាត់សម្រាប់VM និងសូមចុចនៅលើពាក្យRemember credentials ប្រសិនជាអ្នកមិនចង់វាយនូវលេខសំងាត់នេះនៅរាល់លើកដែលវាដំណើរ ការនោះ។

សូមយល់ព្រមលើEULA និងជ្រើសរើសប្រសិនជាអ្នកចង់ធ្វើការUpdate ដោយស្វ័យប្រវត្តិឬក៏អត់នោះ។

សូមរង់ចាំប្រមាណជាពីរទៅបីនាទីខណៈពេលដែលវាធ្វើការដំឡើង។

ឥឡូវនេះអ្នករួចរាល់ដើម្បីអាចប្រើប្រាស់នូវXP Mode បានហើយ។

No comments:
Post a Comment