Tuesday, January 4, 2011

សិក្ខាសាលា​ស្ដី​អំពី Microsoft Partner Network



កាល​ពី​ថ្ងៃ​ទី​២៨​តុលា​២០១០​នៅ​សណ្ឋាគារ​Naga World​ក្រុមហ៊ុន​ Microsoft MDP Cambodia​បាន​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ​Microsoft Partner Network(MPN)​។ MPN ជាឈ្មោះ​ថ្មី​របស់​Microsoft Partner Program​ដែល​ទស្សនៈ​វិសយ័របស់​MPN ​មាន​ដូច​ខាង​ក្រោម៖ ផ្តល់​ឪកាស​ដល់​ដៃ​គូ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ ផ្តល់​ជំនាញ​ការ​និង​ធន​ធាន​ចាំ​បាច់​ដល់​ដៃ​គូ​ដើម្បី​បំរើ​អតិថិជន​កាន់​ តែ​ប្រសើរ​ បង្កើត​បណ្តាញ​ដល់​ដៃ​គូ​ដើម្បី​ចែក​រំលែក​ចំនេះដឹង​និង​បទពិសោធន៍​ទៅ​វិញ​ ទៅមក​និង​ដើម្បី​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​ សិក្ខា​សាលា​ក្រោម​ប្រធាន​បទ​MPN​នេះ​មាន​គោល​បំណង​ដើម្បី​រីតចំនង​រវាង​ ក្រុមហ៊ុន​Microsoft​និង​ដៃ​គូ​របស់​ខ្លួន​និង​ដើម្បី​បង្ហាញ​អំពី​ពាក្យ​ សុំ​ក៏​ដូច​ជា​អត្ថប្រយោជន៍​ថ្មី​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ក្នុង​ការ​ចូលជា​ សមាជិក​របស់​MPN.​ សមាជិក​របស់​MPN​និងទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា៖​ ឪកាស​អភិវឌ្ឍ​អាជីវកម្ម​ទទួល​បាន​Microsoft License​សំរាប់​ប្រើ​ប្រាស់​ក្នុង​ក្រុមហ៊ុន​និង​ជំនួស​ផ្នែក​បច្ចេកទេស​តាម ​រយៈ​Internet​។​ល​៕


No comments:

Post a Comment