Tuesday, February 1, 2011

Monitors--PRODUCT TYPE

PRODUCT TYPEMODELPRICE
Desktop MonitorsMonitor PROLINK 15" (Silver/Black)80.00 $
Desktop MonitorsMonitor PHLIPS 15"105 S7/G7 SVGA lvory/Black Digital Color95.00 $
Desktop MonitorsMonitor SAMSUNG 15" 591S SVGA Digital Color Black95.00 $
Desktop MonitorsMonitor PROLINK 17" PRO775B(1) lvory Digital Color90.00 $
Desktop MonitorsMonitor PROLINK 17" 775CA FLAT SVGA Digital105.00 $
Desktop MonitorsMonitor PHILIPS 17" 107S6/107S7 Flatlness Black/White115.00 $
Desktop MonitorsMonitor SAMSUNG 17" 793MG Flatness Black/white115.00 $
Desktop MonitorsMonitor HP EVO 17" S 7540 Digital Color125.00 $
Desktop MonitorsMonitor HP 17" W17e Wide Screen220.00 $
Desktop MonitorsMonitor PROLINK 19" Wide Screen Pro198 with DVI & Speake210.00 $
Desktop MonitorsMonitLCD Monitor ACER 17" AL1717A/AL1717F ( Silver/Black )195.00 $
Desktop MonitorsLCD Monitor SAMSUNG Sync Master 17" 720N Black200.00 $
Desktop MonitorsLCD Monitor PHILIPS 17" 170S8FB Black SVGA Digital Color220.00 $
Desktop MonitorsLCD Monitor PROLINK 17’’ Pro178 ( Black )200.00 $
Desktop MonitorsLCD Monitor PROLINK 17" Pro 171T With Touch Screen385.00 $
Desktop MonitorsLCD Monitor SAMSUNG Sync Master 19" 920NW Black215.00 $
Desktop MonitorsLCD Monitor IBM Lenovo 19" L193 Wide Screen345.00 $
Desktop MonitorsLCD Monitor SAMSUNG 19" 940MG / TV-Tuner400.00 $

Optoma HD67បង្កើន​សមត្ថភាព​ជាមួយ​ការ​បញ្ចាំង​3D

ផលិតផលថ្មី ប្រចាំខែមករា ឆ្នាំ២០១១

 Optoma HD67បង្កើន​សមត្ថភាព​ជាមួយ​ការ​បញ្ចាំង​3D Optoma HD67 គឺ​ជា​ម៉ាស៊ីន​បញ្ចាំង​ភាពយន្ត​តាម​ផ្ទះ​ដែល​ត្រូវបាន​គេ​បង្កើត​ឡើង​ជាមួយ​ បច្ចេកវិទ្យា​ទំនើប ។ វា​អាច​បញ្ចាំង​រូបភាព​​ដែល​មាន​ក្រាហ្វិក​ទំហំ​ 720pជាមួយ​នឹង​កម្រិត​ពន្លឺ​កាន់​តែ​ខ្លាំង​កម្រិត​ 1800 lumen និង​គុណភាព​ពណ៌​រូបភាព​ច្បាស់​ល្អ​ជាមួយ​ការ​បញ្ចាំង​អេក្រង់​បាន​ធំ​ដល់​ទៅ ​ 306 អ៊ីញ ។ ម្យ៉ាង​​វិញ​ទៀត​វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​បញ្ចាំង​ភាព​យន្ត​ 3D មួយ​ចំនួន​ផង​ដែរ ។

ផលិតផលថ្មី ប្រចាំខែមករា ឆ្នាំ២០១១ ==DT-231 ឧបករណ៍​ USB 2.0 wireless 3G Modem

DT-231 ឧបករណ៍​ USB 2.0 wireless 3G Modem DT-231 គឺ​ជា​ឧបករណ៍​ 3G Modem USB 2.0 ប្រើ​ Sim ជាមួយ​ប្រព័ន្ធ​ HSDPA កម្រិត​ 2100Mhz និងQuad-band class 12 GSM/EDGE/GPRS/ កម្រិត 900/1800/1900MHz ។ ម្យ៉ាង​វិញ​ទៀត​វា​មាន​មុខ​ងារ​ប្រើប្រាស់​​ Data និង​ SMS និង​អាច​បន្ថែម​ប្រើ​ជាមួយ​មេម៉ូរី​ MicroSD ទំហំ​ដល់​ទៅ 8G ។ DT-231 មាន​ល្បឿន​ Download ដល់​ទៅ​ 7.2Mbps និង​ Upload បាន​ល្បឿន​ 2Mbps និង EDGE ល្បឿន 236.8Kbps៕

DT-5025 តភ្ជាប់​ Hard Drive ជាមួយ​រន្ធ​ USB

DT-5025 តភ្ជាប់​ Hard Drive ជាមួយ​រន្ធ​ USB DT-5025 គឺ​ជា​ម៉ាក​របស់​ខ្សែ​ USB សម្រាប់​ដោត​ភ្ជាប់​ជាមួយ​ខ្សែ SATA ដូច​ជា​ Hard Drive ឬ CD-ROM ហើយ​មាន​លក្ខណ​ពិសេស​ដូចជា៖
-អាច​ប្រើ​ជាមួយ​ខ្សែ​ SATA 2.0/1.0 និង​មាន​ល្បឿន 480Mbps
-អាច​ប្រើ​ជាមួយ​​ Hard Drive ទំហំ 2.5 និង 3.5 អ៊ីញ និង CD/DVD Drive
-​បញ្ចេញ​ថាមពល​ភ្លើង​ 12v អាច​អោយ​ Hard Drive ទំហំ​ 2.5 អ៊ីញ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ 1TB ប្រើ​ដោយ​មិន​ចាំបាច់​មាន​ដុំភ្លើង ។

តំលៃប្រេងឥន្ធនៈឡើង ធ្វើឱ្យទំនិញផ្សេងៗឡើងថ្លៃ ទីភ្នាក់ងារថាមពលអន្តរជាតិថាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច

ពេល​នេះ​ជីវ​ភាព​សង្គម​បាន​ប៉ះ​ពាល់​បណ្តើរ​ៗ​ហើយ​ ដោយ​សារ​តែ​ទំនិញ​​សព្វ​សារ​ពើ​បាន​​និង​កំពុង​​ឡើង​ថ្លៃ ។ អ្នក​​ប៉ះ​ពាល់​​ដំបូង​គេ គឺ​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នេះ​ឯង​ដែល​លំបាក និង​រស់​មួយ​ថ្ងៃ​​សំរាប់​​មួយ​ថ្ងៃ​ចំពោះ​អ្នក​រក​ចំណូល​បាន​ពី​​៥.០០០​រៀល ​ទៅ​ជាង​១​ម៉ឺន​រៀល ​ហើយ​ក៏​លំបាក​សំរាប់​អ្នក​រក​បាន​ចំណូល​ដែល​ខ្ពស់​ជាង​នេះ​បន្តិច​បន្តួច ព្រោះ​តែ​មិន​មាន​តុល្យ​ភាព​​រវាង​​ចំណូល និង​ការ​ចំណាយ ។ ​បញ្ហា​​ចោទ​ធ្ងន់​ធ្ងរ​ដោយ​សារ​ទំនិញ​ឡើង​ថ្លៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ ថា បន្ទាប់​​ពី​តំលៃ​​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ​មិន​ឈប់​ឈរ ។ តំលៃ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​បង្ហាញ​ថា ១​លីត្រ​​សំរាប់​សាំង​ស៊ុប​ពែរ ៤.៩០០​រៀល និង​សាំង​ធម្ម​តា​៤.៥០០​រៀល ឬ​៤.៦០០​រៀល ​ខណៈ​ប្រេង​ម៉ាស៊ូត​១​លីត្រ​តំលៃ​ចាប់​ពី​៤.១០០​​រៀល​ទៅ​៤.២០០​រៀល ។ មិន​មែន​តែ​ប្រេង​ទេ​ដែល​​​ឡើង​ថ្លៃ ​តំលៃ​ឧស្ម័ន​ក៏​បាន​ឡើង​ថ្លៃ​ដែរ ដែល​ក្នុង​១​ធុង​​១៥​គីឡូ​ក្រាម​ថ្លៃ​ពី​១៩​ដុល្លារ​ទៅ​២០​ដុល្លារ ។
គួរ​​កត់​សំគាល់​ថា ​តំលៃ​ប្រេង​ជាប់​ឯតទគ្គ​កម្ម​​បាន​​ឡើង​ថ្លៃ​​ រហូត​ដល់​ប្រេង​សាំង​១​លីត្រ​​​​ថ្លៃ​៥.៧០០​រៀល និង​ឧស្ម័ន​១​ធុង​ថ្លៃ​៣៥​​​ដុល្លារ​ទៅ​៣៦​ដុល្លារ ។ បើ​ក្រឡេក​​មើល​ទៅ​ទី​​ផ្សារ​អន្តរ​ជាតិ​វិញ តំលៃ​ប្រេង​​ឆៅ​ហាក់​​បាន​ចុះ​បន្តិច​គិត​ត្រឹម​ថ្ងៃ​ទី​៥ មករា ដែល​ក្នុង​១​ធុង ឬ​១​បារ៉ែល ​តំលៃ​៨៩,២៩​ដុល្លារ​ និង​​ឧស្ម័ន​​ថ្លៃ​៤,៦​ដុល្លារ មួយ​លាន BTU ។ ជា​ទូ​ទៅ​ កង្វល់​ពី​តំលៃ​ប្រេង​​ឥន្ធនៈ​​ជា​បញ្ហា​ចៀស​មិន​ផុត​ ហើយ​បើ​តាម​ការ​ទស្សន៍​ទាយ​​ថា នឹង​គ្មាន​​ស្រក​ស្រុត​ច្រើន​ទេ និង​ឡើង​វិញ​រហូត​​ដល់​ជាង​១០០​ដុល្លារ​ក្នុង​១​ធុង ឬ​១​បារ៉ែល ។
សម្តេច​តេជោ​នាយក​​រដ្ឋ​​មន្ត្រី​ធ្លាប់​បាន​ព្រមាន​ ដល់​ក្រុម​ហ៊ុន​រុក​រក​ប្រេង​ឆេវ​​រុន ​ក្នុង​ការ​យឺត​យ៉ាវ​មិន​អាច​ទាញ​ផល​ពី​ប្រេង​កាត​ដែល​រុក​រក​ឃើញ ​ដោយ​បាន​កំណត់​ឱ្យ​មាន​ការ​យក​ផល​ប្រេង​កាត​មក​ប្រើ​ប្រាស់​​ឱ្យ​បាន​ក្នុង ​ឆ្នាំ​២០១២ ហើយ​តាម​ប្រភព​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​បាន​ទទួល​សំរាប់​​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​ហើយ ។ ​នេះ​ជា​ក្តី​សង្ឃឹម​តែ​មួយ​​គត់​​ដែល​ថា តំលៃ​ប្រេង​ឥន្ធនៈ​​ក្នុង​ស្រុក​​អាច​មាន​កំរិត​ប្រហាក់​ប្រហែល​តំលៃ​ប្រេង​ ​របស់​ប្រទេស​ថៃ​និង​វៀត​ណាម​ដែល​បច្ចុ​ប្បន្ន​មាន​កំរិត​​ទាប​ជាង​កម្ពុជា ។ ទោះ​បី​ជា​បែ​បណា​នេះ​គ្រាន់​តែ​ជា​ការ​គិត​មួយ​ប៉ុណ្ណោះ ។
ទី​ភ្នាក់​ងារ​ថាម​ពល​អន្តរ​ជាតិ (IEA) បាន​ប្រកាស​​អាសន្ន​ថា ថ្លៃ​ប្រេង​កំពុង​កើន​ខ្ពស់​ឈាន​ដល់​តំបន់​គ្រោះ​ថ្នាក់​​ដែល​អាច​ប៉ះ​ពាល់​ ​ដល់​ការ​រីក​ចំរើន​​ផ្នែក​សេដ្ឋ​កិច្ច​​របស់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​នានា ​ក្នុង​ឆ្នាំ​២០១១ ។ ​លោក​ហ្វា​ទី ប៊ី​រ៉ុល ប្រធាន​​​សេដ្ឋ​​វិទូ​របស់ IEA បាន​បញ្ជាក់​ប្រាប់​កាសែត «ហ្វាយ​ណេន​ស្យល​ថែម» ថា «ថ្លៃ​ប្រេង​កំពុង​ឈាន​ចូល​កំរិត​​គ្រោះ​ថ្នាក់​សំរាប់​សេដ្ឋ​កិច្ច​នៅ​ ទូទាំង​ពិភព​លោក ។ ការ​​​នាំ​ចូល​ប្រេង​កំពុង​គ្រោះ​ថ្នាក់​​​ដល់​​​ការ​រីក​ចំរើន​ផ្នែក​​ សេដ្ឋ​កិច្ច។​នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ដល់​ប្រទេស​ដែល​នាំ​ចូល​ប្រេង និង​ផលិត​ប្រេង» ។
កាសែត «ហ្វាយ​ណេន​ស្យល​ថែម» ដែល​យោង​តាម​ការ​វិភាគ​របស់ IEA គូស​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​២០១០ កន្លង​មក តំលៃ​​នាំ​ចូល​ប្រេង​ក្នុង​៣៤​ប្រទេស ​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ និង​អភិវឌ្ឍន៍​​ផ្នែក​សេដ្ឋ​កិច្ច (OECD) បាន​កើន​ខ្ពស់​ពី​២០០​ពាន់​លាន​​ដុល្លារ ដល់​៧៩០​ពាន់​លាន​ ដុល្លារ ។ លោក​ប៊ី​រ៉ុល​បញ្ជាក់​ថា ថ្លៃ​ប្រេង​ខ្ពស់​បែប​នេះ គ្មាន​ប្រយោជន៍​​ដល់​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​​អ្នក​នាំ​ចេញ​​ប្រេង​ក៏​ត្រូវការ​អតិថិ​ជន​ដែល​មាន​សេដ្ឋ​កិច្ច​ល្អ ប៉ុន្តែ​​ថ្លៃ​ប្រេង​កើន​ខ្ពស់​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​សេដ្ឋ​កិច្ច​ដែល ​រក​កល់​ធ្លាក់​ចុះ​ ។ លោក​ប៊ីរ៉ុល បញ្ជាក់​បន្ថែម​​ទៀត​ថា ក្នុង​រយៈ​ពេល​ខ្លី​អ្នក​​ផលិត​ប្រេង​គួរ​​បង្កើន​បរិ​មាណ​​​ផលិត​ប្រេង និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យោ​គ​យល់​ដែល​ថា ថ្លៃ​ប្រេង​កើន​ខ្ពស់​គ្មាន​លទ្ធ​ផល​​ល្អ​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​ទាំង​ មូល ៕
                                                                                                         រាជធានីភ្នំពេញ
                                                                                                                 
                                                                                         ថ្ងៃ អាទិត្យ ទី ៩ ខែ មករា ឆ្នាំ ២០១១

Sunday, January 9, 2011

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​

ទឹកដោះគោ
រូបថតបរទេស
ទឹកដោះគោ
 
យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​ សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​  គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។
ក្រោយ​ពី​ការ​ពិ​សោធន៍​ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ បើ​ប្រៀប​ធៀប​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ទាប​បំផុត ​ទៅ​នឹង​អ្នក​ដែល​មាន​កម្រិត​​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ខ្ពស់​បំផុត​​នៅក្នុង​ឈាម​ឃើញ​ថា​ មាន​អត្រា​នៃការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តិច​ជាង​៣ដង​ ជា​ពិសេស​ថែម​ទៀត​ កម្រិត​អាស៊ីដ​ Trans-palmitoleic ខ្ពស់​ជាប់​ទាក់​ទង​នឹង​កម្រិត​ខ្ពស់​របស់​លីប៉ូ​ប្រូ​តេអ៊ីន​ HDL និង ​Good Cholesterol ការ​ទប់​ទល់​អាំង​ស៊ុយលីន​ក្នុង​កម្រិតទាប​​ និង​អត្រា​នៃការ​កើត​រោគ​ធាត់​កាន់​តែ​ទាប​ទៅ​។ ថ្វី​ដ្បិត​តែ​វា​នៅ​មិន​ទាន់​ច្បាស់​ថា​ ការ​ប្រើ​ប្រាស់​ទឹកដោះគោ​​ដោយ​របៀប​ណា​អាច​កាត់​បន្ថយ​​ការ​កើត​ជំងឺ​ទឹក​ នោម​ផ្អែម​ក៏​ដោយ​ តែ​ការ​សិក្សា​នេះ​បាន​បង្កើត​ឱ្យ​​មាន​ការ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ច្បាស់​ លាស់​​មួយ​ រវាង​ការ​កើន​ឡើង​កម្រិត​អាស៊ីដ​ Trans-palmitoleic និង​ការ​ថយ​ចុះ​អត្រា​នៃការ​​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​។ ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​យល់​ឃើញ​ថា​ អាស៊ីដ ​Trans-palmitoleic ​អាច​នឹង​ប្រមែ​ប្រមូល​យក​អាស៊ីដ​ Cis-palmitoleic ​(ជា​អាស៊ីដ​ខ្លាញ់​ដែល​ធ្វើ​​សំយោគ​នៅក្នុង​រាង​កាយ​មនុស្ស​តាម​ធម្មជាតិ)។ ​ តាម​ការ​សិក្សា​ជាច្រើន​លើ​​សត្វ​បាន​បង្ហាញ​ថា​អាស៊ីដ​ Cis-palmitoleic​ អាច​រារាំង​ជំងឺ​​ទឹក​នោម​ផ្អែម​។​ ទោះ​បី​​ជា​យ៉ាង​ណា​ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ ការ​ស្រាវ​ជ្រាវ​ពិ​សោធន៍​បន្ថែម​ទៀត​ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្កើត​បាន​វិធី​សាស្រ្ត​​ព្យាបាល​។
លទ្ធផល​នៃការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​ អាមេរិក​ឈ្មោះ Harvard School of Public Health ខាងលើ​នេះ​ វា​ហាក់​ផ្ទុយ​គ្នា​ទៅ​​នឹង​ការ​ណែនាំ​ពី​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​របស់​ បណ្តា​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​ ​ដែល​បណ្តា​អ្នក​ជំនាញ​ខាង​ជំងឺ​​ទឹក​នោម​ផ្អែម​ ជា​ធម្មតា​បាន​ស្នើ​សុំ​​ឱ្យ​​មាន​ការ​កម្រិត​ពី​ចំនួន​ប្រើ​ប្រាស់​ទឹក​​ ដោះ​គោ​ ប៊័រ​និង​ការ៉េម​។ ​ទោះ​បី​ជា​ការ​សិក្សា​មួយ​ចំនួន​​កាល​ពី​លើក​មុន​បាន​រក​ឃើញ​ពីការ​ជាប់​ ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​រវាង​ការ​ទទួល​ទាន​ប្រភេទ​ខ្លាញ់​ Saturated Fats និង​អត្រា​នៃការ​កើត​មាន​​ជំងឺ​​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អត្ថ​ប្រ​យោជន៍​នៃការ​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ពី​ទឹ​ក​ដោះ​សត្វ​ ​​សំខាន់​​ជាង​គ្រោះ​ថ្នាក់​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ទាំង​នេះ​។ ​ការ​កើត​មានភាព​មិន​ប្រក្រតី​នៃការរំ​លាយ​អាហារ ​អាច​ត្រូវ​បាន​រារាំង​ ឬ​បង្អាក់​​ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ចន្លោះ​ពី​១/៣​ទៅ​១ផាញ (pint,1pint=0,47លីត្រ) ក្នុង​​មួយ​ថ្ងៃ​។ ​លើ​សពី​នេះ​ សារ​ធាតុ​កាល់​ស្យូម​ក្នុង​ផលិត​ផល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​លើស​ទម្ងន់​ដែល​ជា​មូល​ហេតុ​សំខាន់​នៃ​ភាព​ធន់ ​របស់​អាំង​ស៊ុយលីន​៕

 

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

 

 

ផ្លែត្របែក
រូបថតបរទេស
ផ្លែត្របែក
 
លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាេមរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង ​កាយ​​ក្នុងនាម​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាយកាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​
គឺ​វា​ជួយទប់ស្កាត់​ស្នាម​ ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការជ្រីវ​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។
អ្នក​​ឯកទេស​ម្នាក់​ផ្សេង​ទៀត​គឺ​លោក​ខេត ឃុក អ្នក​បង្កើត​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​​ផ្នែក​ម្ហូប​អាហារ ​បានគូសបញ្ជាក់​ថា មានលក្ខណៈ​​សម​ប្រកប​​សំរាប់អ្នក​ដែល​ត្រូវការ​សំរក​ទំងន់ ព្រោះ​​ផ្លែ​ត្របែក​ពោរពេញ​​ដោយសារ​ធាតុ​ប្រភេទ​សរសៃ​​ ។ លោកខេត ឃុក ​បានបន្តទៀត​ថា «សារ​ធាតុ​សរសៃ​នឹង​ជួយ​រក្សា​កំរិត​ស្ករ​នៅ​ក្នុង​ឈាម​ឱ្យនៅ​មានស្ថិរ​ភាព ។ បញ្ហា​នេះ​ហាក់​ដូច​ជា​​ជួយ​កំណត់​កំរិត​​ការប្រើ​អាំង​ស៊ុយ​លីន ​របស់​រាង​កាយ​ឱ្យសម​ស្រប ។ លើសពីនេះ ​សារធាតុ​សរសៃ​​​​របស់​ផ្លែ​ត្របែកថែម​ទាំងជួយសំអាត​ជាតិ​ពុលទាំងអស់​​ និងជា​ផល​ប្រយោជន៍​​ឱ្យមាន​ភាព​ស្រស់ស្អាត​» ៕

ពិធី​ប្រជុំ​មិត្ត Facebook ក្នុង​កម្មវិធី​Facebook Friend Party​ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​CMTC​និង​CM

Tuesday, January 4, 2011

ដំណើរផ្សងព្រេងក្នុងប្រាសាទបុរាណដ៏ភ័យរន្ធត់/FATE Undiscovered Realms

ដំណើរផ្សងព្រេងក្នុងប្រាសាទបុរាណដ៏ភ័យរន្ធត់
FATE Undiscovered Realms គឺជាប្រភេទហ្គេមមួយប្រភេទមួយដែលនិយាយពីការផ្សងព្រេង ដើម្បីស្វែងរកវត្ថុមានតំលៃ នៅក្នុងប្រាសាទបុរាណមួយ។ គ្រប់វគ្គនៃការហ្គេមនេះគឺមានភាពគ្រោះថ្នាក់ និង មានភាពភ័យរន្ធត់ យ៉ាងខ្លាំងដោយមានសត្រូវសុទ្ធ តែជាបិសាច និង សត្វសាហាវដែលមករារាំងលោកអ្នកមិនអោយសម្រេចគោលបំណង។ ពីវគ្គមួយទៅវគ្គមួយគឺមានសត្រូវកាន់តែ ខ្លាំងឡើងៗ ដូចនេះលោកអ្នកត្រូវតែបង្កើនស្មារតីអោយបានល្អនៅពេលលេង ដើម្បីទប់ទល់និងពួកបិសាចទាំងនោះ។ ចំពោះលោក អ្នកវិញគឺលោកអ្នកដើរតួអង្គជាវីរៈបុរសដ៏អង្គអាចក្លាហានក្នុង សំលៀកបំពាក់មួួយប្រៀបដូចជាមេព័ទ្ធនៅក្នុងសមរភូមិប្រយុទ្ធ ដែល មានកាំបិតនៅក្នុងដៃធ្វើជាអាវុធ ហើយនិងមានឆ្កែមួយសំរាប់ជួយលោកអ្នកនៅក្នុងការបំពេញបេសកម្មនេះ។ ហ្គេម នេះត្រូវបានទទួកបានការគាំទ្រយ៉ាងច្រើនពីអ្នកដែលចូលចិត្ដលេងហ្គេម ។
តំរូវការរបស់ហ្គេម
  • Windows XP/Vista

  • CPU : 2.5GHz

  • RAM : 2GB

  • VGA : 512

  • Free Space : 8GB

  • Size : 1DVD


  • ទីតាំងទាញយកកម្មវិធី http://rapidshare.com/files/171310686/FATE_-_Undiscovered_Realms_v1.0.0.422.part1.rar http://rapidshare.com/files/171312808/FATE_-_Undiscovered_Realms_v1.0.0.422.part2.rar http://rapidshare.com/files/171314269/FATE_-_Undiscovered_Realms_v1.0.0.422.part3.rar http://rapidshare.com/files/171315531/FATE_-

    របៀបដំឡើង​XP Mode សំរាប់​Windows 7

    របៀបដំឡើង​XP Mode សំរាប់​Windows 7 ដើម្បី​អាច​ធ្វើ​ទៅ​បាន​អ្នក​ចាំ​បាច់​ត្រូវ​មាន​ឯកសារ​ចំនួន​ពីរ​(សុំ​ ស្វែង​រក​កម្មវិធី​នៅ​ក្នុង​ស៊ីឌី)​​ដែល​ទី​មួយ​ជា​កម្មវិធី​ស្វែង​រក​ លទ្ធផល​Secur​Able​ និង​ទីពីរ​ជា​កម្ម​វិធី​XP Mode and Windows Virtual PC។ ជា​ដំបូង​សូម​ដំឡើង​កម្មវិធី​XP Mode ដូច​ខាង​ក្រោមៈ

    ជំហាន​ទីពីរ​ត្រូវ​ធ្វើ​ការ​​និង​ដំឡើង​Windows Virtual PC ។​បន្ទាប់​ពី​បាន​ធ្វើ​ការ​ដំឡើង​រួច​ហើយ​អ្នក​នឹង​តំរូវ​អោយ​ធ្វើការ​ Restart ម៉ា​ស៊ីន។

    បន្ទាប់​ពីបាន​ធ្វើការ​Restart រួចរាល់​ហើយ​នោះ​សូម​ចូល​ទៅ​កាន់​Start មីនុយ​នឹង​ចុច​នៅ​លើ​ពាក្យ​Windows Virtual PC

    សូម​ចុច​កំណត់​លេខ​សំងាត់​សម្រាប់​VM និង​សូម​ចុច​នៅ​លើ​ពាក្យ​Remember credentials ប្រសិន​ជា​អ្នក​មិន​ចង់​វាយ​នូវ​លេខ​សំងាត់​នេះ​នៅ​រាល់​លើក​ដែល​វា​ដំណើរ​ ការ​នោះ​។

    សូម​យល់​ព្រម​លើ​EULA និង​ជ្រើស​រើស​ប្រសិន​ជា​អ្នក​ចង់​ធ្វើ​ការ​Update ដោយ​ស្វ័យ​ប្រវត្តិ​ឬ​ក៏​អត់​នោះ។

    សូម​រង់​ចាំ​ប្រមាណ​ជា​ពីរ​ទៅ​បី​នា​ទី​ខណៈពេល​ដែល​វា​ធ្វើ​ការ​ដំឡើង។

    ឥឡូវ​នេះ​អ្នក​រួចរាល់​ដើម្បី​អាច​ប្រើ​ប្រាស់​នូវ​XP Mode បាន​ហើយ។