ក្រុមហ៊ុនទូរស័ព្ទកំពុងចែករំលែកបណ្តាញហេដ្ធារចនាសម្ព័ន្ធដើម្បីបន្ថយចំណាយ កិច្ចសហប្រតិបត្តិការមួយ ឆ្នាំកន្លងមកហើយក្នុងចំណោមក្រុមហ៊ុនទូរគមនាគន៏កម្ពុជាហាក់ដូចជា មិនទទួលជោគជ័យនោះទេ។ ដូចកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៩ នៅពេលដែលក្រុមហ៊ុនម៉ូប៊ីតែលបានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនរាជ រដ្ធាភិបាលដោយចោទប្រកាន់ជាថ្មីម្តងទៀតលើក្រុមហ៊ុនប៊ីលឡាញពីបទ ទម្លាក់តំលៃសេវាកម្មទូរស័ព្ទ។ ការចុះហត្ថលេខានេះដែរក្រុមហ៊ុនគ្យូប និងក្រុមហ៊ុនហេឡូក៏បានចូលរួបផងដែរ។ ប៉ុន្តែក្នុងទីផ្សារមួយដែលប្រាក់ចំនួលមធ្យមរបស់អ្នកប្រើប្រាស់ ម្នាក់បានធ្លាក់ចុះទាបជាង៥ដុល្លារក្នុងមួយថ្ងៃធៀបនឹងចំនួន ប្រហែល១០ដុល្លាក្នុងប្រទេសចិននិង ៧ដុល្លាក្នុងប្រទេសឥណ្ឌាសេដ្ធកិច្ចមូលដ្ធានបានបន្សល់ទុកឲ្យ ក្រុមហ៊ុនទូរស័ព្ទក្នុងប្រទេសកម្ពុជានូវជំរើសមួយចំនួនប៉ុន្តែចាប់ ផ្តើមសហប្រតិបត្តិការហេដ្ធារចនាសម្ព័ន្ធក្នុងគោលបំណងកាតបន្ថយ ការឡើងតម្លៃវិនិយោគនិងកាត់បន្ថយការធ្លាក់ចុះប្រាក់ចំនូល។ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហេឡូលោក Simon Perkins បានថ្លែងថាក្រុមហ៊ុនប៊ីឡាញអាចប្រើប្រាស់អង់តែនទូរស័ព្ទរបស់ ខ្លួនរហូតដល់ទៅចំនួន៨១ បន្ទាប់ពីមានការពិភាក្សាពាណិជ្ជកម្មថ្មីៗនេះហើយក្រុមហ៊ុនមានមូល ដ្ធាននៅទីក្រុងម៉ូស្គូលមួយនេះចែករំលែកហេដ្ធារចនាសម្ព័ន្ធរួចជា ស្រេចជាមួយនឹងក្រុមហ៊ុនគ្យូប។ លោក Perkins បានលើកឡើងថា៖ បច្ចុប្បន្នយើងរួមសហការគ្នាហើយ។ ក្រុមហ៊ុនហេឡូបានរាយការណ៏អំពីការធ្លាក់ចុះប្រាក់ចំណូល៨ភាគរយនៅ ត្រីមាសទីមួយធៀបនិងរយៈពេលដូចគ្នានាពេលកន្លងមករីឯក្រុមហ៊ុន មិត្តហ្វូនបានខាតបង់ជាង១លានដុល្លារនៅរយះពេលបីខែដំបូងនៃឆ្នាំ នេះ។ Axiata ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហេឡូមានមូលដ្ធាននៅទីក្រុងគូឡាឡាំពួ ឲ្យដឹងក្នុងរបាយការណ៏ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ខ្លួនថាក្រុមហ៊ុនបានត្រួតត្រានៅក្នុងអំឡុងពេលនៃ "ការកាត់បន្ថយគ្រប់គ្រងចំណាយ" ក្នុងគោលបំណងបង្អាក់ឥទ្ធិពលលើការប្រកួតប្រជែង។ លោក Perkins បានលើកឡើងថាចាប់ពីពេលនោះមកក្រុមហ៊ុនបានជួលហេដ្ធារចនាសម្ព័ន្ធ ដើម្បីទទួលបានប្រាក់ចំណូលនៅខណៈក្រុមហ៊ុនក៏កំពុងស្វែងរកអង់តែន ទូរស័ព្ទជាកម្មសិទ្ធរបស់ក្រុមហ៊ុនផ្សេងទៀតដើម្បីបន្ថយការ ចំណាយរបស់ខ្លួនឲ្យទាបជាងមុន។ កិច្ចសហប្រតិបត្តិការថ្មីនេះជួនគ្នានឹងការកាត់បន្ថយការចំណាយ ដ៏ច្រើនក្នុងការវិនិយោគហេដ្ធារចនាសម្ព័ន្ធក្នុងវិស័យទូរស័ព្ទ ចល័តនៅប្រទេសកម្ពុជា។ គ្រប់ក្រុមហ៊ុនមិត្តហ្វូន គ្យូប និងហេឡូ បានឲ្យដឹងថាពួកគេកាត់បន្ថយការចំណាយថ្មីលើការសាងសង់អង់តែន ស្ទើរតែដល់កម្រិតសូន្យនៅឆមាសទីមួយនៃឆ្នាំនេះ។ លោក Biloliddin Salakhiddin មិនបានប្រាប់ឈ្មោះរបស់ក្រុមហ៊ុនទាំងពីរនោះទេ។ លោកបន្តថា៖ យើងមានផែនការព្រាងមួយដែលកំណត់កំរិតសហប្រតិបត្តិការដែលយើងទទួល បានឬសម្ព័ន្ធភាពដែលយើងសម្រចបានជាមួយក្រុមហ៊ុនផ្សេងទៀត។ ក្រុមហ៊ុនទូរស័ព្ទធំជាងគេចំនួនពីរក្នុងប្រទេសកម្ពុជាគិតតាម ចំណែកទីផ្សារគឺក្រុមហ៊ុនម៉ូប៊ីតែល និងសម្រាប់ក្រុមហ៊ុនតូចៗការពង្រីកប្រសិទ្ធភាពចំណាយក្នុងតំបន់ជន បទ មានន័យថាជាការបង្កើនកិច្ចប្រតិបត្តិការកាន់តែខ្លាំង។ តែទោះបីរាល់សហប្រតិបត្តិការខាងហេដ្ធារចនាសម្ព័ន្ធមកដល់ពេលនេះ បានកំពុងកើនឡើងទ្វេរដងលើអង់តែនជាជាងប្រពន្ធ័ផ្សព្វផ្សាយក៏ ដោយក៏លោក Perkins និយាយថាក្រុមហ៊ុន ហេឡូ កំពុងចរចារជាមួយក្រុមហ៊ុនមួយដែលមិនបានបញ្ចេញឈ្មោះក្នុងការចែក រំលែកប្រព័ន្ធរលកធាតុអាកាសភ្ជាប់បណ្តាញ3G របស់ក្រុមហ៊ុនផងដែរ។ ការចរចានេះជាចំណងមួយដែលកាត់បន្ថយការចំណាយបន្ថែមទៀត។ លោកមានប្រសាសន៏ថា៖ ការធ្វើដូចនេះជាការប្រើប្រាស់ទុនមួយដ៏ប្រសើរមួយ។ ក្រុមអ្នកវិភាគបានលើកឡើងថារដ្ធាភិបាលបានបោះជំហានមួយចំនួន ដើម្បីដោះស្រាយបញ្ហាហេដ្ធារចនាសម្ព័ន្ធត្រួតស៊ីគ្នាក្នុងប្រទេស កម្ពុជាដែលធ្វើឲ្យប្រទេសកម្ពុជាមិនមានអង់តែនគ្រប់គ្រាន់ដើម្បី គ្រប់គ្រងបណ្តាញក្នុងប្រទេសខណៈតំបន់ជនបទដាច់ស្រយាលនៅតែមិនអាច តភ្ជាប់បណ្តាញណាមួយ។ ច្បាប់ស្តីពីទូរគមនាគមន៏ដែលគេរង់ចាំជាយូរមកហើយហើយសេចក្តី ព្រាងច្បាប់នៅជាប់គាំងនៅគណៈរដ្ធមន្ត្រីរយះពេលជិត២ឆ្នាំកន្លះ មកហើយនោះបញ្ចាក់យ៉ាងច្បាស់អំពីការចែករំលែកអង់តែនប៉ុន្តែវិស័យ ឯកជនយល់ថារដ្ធាភិបាលមិនមានភាពច្បាស់លាស់ទេ។ក្នុងការឆ្លើយតប ជាផ្លូវការចំពោះសេចក្តីព្រាងច្បាប់រដ្ធាភិបាលកាលពីចុងឆ្នាំមុន ក្រុមហ៊ុនទូរស័ព្ទចល័តបានយល់ឃើញថា៖ ការចែករំលែកអង់តែននឹងមិនឲ្យក្រុមហ៊ុនសាងសង់អង់តែន។
អត្ថបទដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment