ផ្លែត្របែកអាចធ្វើឱ្យយើងមានសុខភាពល្អ ព្រោះសំបូរដោយវីតាមីន C និងសារធាតុប្រឆាំងជាតិពុល
លោកអៀន ម៉ាប័រ ទីប្រឹក្សាផ្នែកស្បៀងអាហារសហរដ្ឋអាេមរិក បានឱ្យដឹងថា ផ្លែត្របែកសំបូរដោយវីតាមីន C ដែលជាប្រភេទសារធាតុម្យ៉ាងមិនអាចខ្វះបានក្នុងការជួយថែរក្សារាង កាយក្នុងនាមជាប្រូតេអ៊ីនសំខាន់នៃកោសិកាស្បែក ។ ក្រៅពីនេះ ក៏ជាសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាយកាយ និងជួយការពារស្បែកពីសារធាតុពុលផងដែរ ។ លោកអៀន ម៉ាប័រ បានគូសបញ្ជាក់ថា «ផ្លែត្របែកជាអាហារម្យ៉ាងសំបូរដោយសារធាតុប៉ូលីហ្វីណល ជាសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាងកាយដែលមាននៅក្នុងតែបៃតង និងស្រាក្រហម ជួយការពារកោសិកាពីជាតិពុលក្នុងខ្លួន និងថែរក្សាស្បែក ។ អ្វីដែលសំខាន់
គឺវាជួយទប់ស្កាត់ស្នាម ជ្រីវជ្រួញរបស់ស្បែក ដោយលុបបំបាត់ការជ្រីវជ្រួញ និងទ្រទ្រង់ឱ្យស្បែកមានសំណើម និងមានភាពស្រស់ស្អាត» ។
គឺវាជួយទប់ស្កាត់ស្នាម ជ្រីវជ្រួញរបស់ស្បែក ដោយលុបបំបាត់ការជ្រីវជ្រួញ និងទ្រទ្រង់ឱ្យស្បែកមានសំណើម និងមានភាពស្រស់ស្អាត» ។
អ្នកឯកទេសម្នាក់ផ្សេងទៀតគឺលោកខេត ឃុក អ្នកបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកម្ហូបអាហារ បានគូសបញ្ជាក់ថា មានលក្ខណៈសមប្រកបសំរាប់អ្នកដែលត្រូវការសំរកទំងន់ ព្រោះផ្លែត្របែកពោរពេញដោយសារធាតុប្រភេទសរសៃ ។ លោកខេត ឃុក បានបន្តទៀតថា «សារធាតុសរសៃនឹងជួយរក្សាកំរិតស្ករនៅក្នុងឈាមឱ្យនៅមានស្ថិរភាព ។ បញ្ហានេះហាក់ដូចជាជួយកំណត់កំរិតការប្រើអាំងស៊ុយលីន របស់រាងកាយឱ្យសមស្រប ។ លើសពីនេះ សារធាតុសរសៃរបស់ផ្លែត្របែកថែមទាំងជួយសំអាតជាតិពុលទាំងអស់ និងជាផលប្រយោជន៍ឱ្យមានភាពស្រស់ស្អាត» ៕
No comments:
Post a Comment