Tuesday, January 4, 2011

ចំណែក​ទីផ្សារ​ របស់​ទូរស័ព្ទ​ LG ​នៅ​កម្ពុជា​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេរ​ដង

ចំណែក​ទីផ្សារ​ របស់​ទូរស័ព្ទ​ LG ​នៅ​កម្ពុជា​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេរ​ដង ចំណែក ​ទីផ្សារ​ទូរស័ព្ទ​ LG ​ជា​ក្រុមហ៊ុន​លក់​គ្រឿង​អេ​ឡិច​ត្រូនិច​ដ៏​ធំ​របស់​កូរ៉េ​ខាងត្បូង​នៅ​ កម្ពុជា ​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេរ​ដង​រយៈ​ពេល​ ៦​ខែ​ដំបូង​ឆ្នាំ​នេះ​ទោះ​បី​ជា​មាន​ក្តី​កង្វល់​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ ហាង​មួយ​ចំនួន​អាច​នឹង​លក់​ផលិត​ផល​ម៉ាក​ LG​ ដោយ​ខុស​ច្បាប់​ក្តី​។ ​លោក​ Lee ​Hyun-woo ​នាយក​ចាត់​ចែង​របស់ ​LG​ មាន​គម្រោង​បើក​មជ្ឈម​ណ្ឌល​ផ្តល់​សេវា​របស់​ខ្លួន​ជា​ដំបូង​នៅ​កម្ពុជា​នៅ​ ចុង​ខែ​សីហា ​ដោយ​សារ​ចំណែក​ទីផ្សារ​ទូរស័ព្ទ​របស់​ខ្លួន​បាន​កើន​ឡើង​ ៤ភាគ​រយ​នៅ​ខែ​កក្កដា។​ ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​មើល​ប្រតិបត្តិការ​របស់ ​LG​ នៅ​កម្ពុជា​លោក​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​កំពុង​កំណត់​គោលដៅ​ តម្រូវ​ការ​របស់​អតិថិជន​កាន់​តែ​ច្រើន​ឡើងៗ។​ លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​បាន​ចែក​ចាយ​ទូរស័ព្ទ​នៅ​កម្ពុជា​តាម​រយៈ​ ក្រុមហ៊ុន​ iOne​។ ​លោក​បាន​បញ្ចាក់​ថា​៖ ​LG​ មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចែក​ចាយ​ដោយ​ខ្លួន​ឯង​នៅ​កម្ពុជា​ទេ។ ​ នៅ​ក្នុង​ពិធី​បើក​សម្ភោធ​លក់​ផលិត​ផល​របស់​ខ្លូន​នៅ​ណាហ្គាវើល​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍ ​លោក​ Nattahphorm ​Chaiwong​ អ្នក​នាំ​ពាក្យ​របស់​ LG ​បាន​ឲ្យ​ដឹង​ថា​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​ដោយ​ក្រុមហ៊ុន ​GfK​ បាន​បង្ហាញ​ថា​អ្នក​លក់​ទូរស័ព្ទ​នៅ​កម្ពុជា​លក់​ទូរ​ស័ព្ទដៃ​បាន​ ៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ។​ ការ​លក់​ទូរស័ព្ទ​ដៃ​តម្លៃ​ខ្ពស់​នៅ​កម្ពុជា​ កំពុង​មាន​ចំនួន​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​បំផុត​ ពី​ព្រោះ​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​បាន​បង្ហាញ​ថា​ប្រភេទ​ទូរស័ព្ទ​ Touch ​screen​ មាន​ការ​កើន​ឡើង​ ២៤០ភាគរយ​ហើយ​ទូរស័ព្ទ​ដែល​មាន​មុខងារ​ឆ្លាតវៃ​បាន​កើន​ឡើង​ ៥០ភាគរយ​ក្នុង​រយៈ​ពេល​ ៦ខែ​ដំបូង​ឆ្នាំ​នេះ។​ នៅ​សប្ដាហ៍​នេះ ​LG​ មាន​គម្រោង​ចេញ​លក់​ផលិតផល​ថ្មី​ ៣​ប្រភេទ​ទៀត​ដែល​មាន​តម្លៃ​ថ្លៃ​ តាម​រយៈ​ក្រុមហ៊ុន ​iOne​ មក​កាន់​អតិថិជន​កម្ពុជា​។​ទូរស័ព្ទ​ទាំង​បី​នោះ​រួមមាន​ LG ​Optimus,​ LG ​Mini​ និង​ GX500។ ​លោក​ ហូវបូរាំ​ ប្រធាន​ទីផ្សារ​របស់ ​iOne​ បាន​ឲ្យ​ដឹង​ថា ​iOne​ ជា​ក្រុមហ៊ុន​កម្ពុជា​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធ​ចែក​ចាយ​លក់​ទូរស័ព្ទ​ LG​ អាច​រក​ទិញ​បាន​តាម​ហាង​ចែក​ចាយ​មួយ​ចំនួន​ដោយ​មិន​ស្រប​ច្បាប់​ក៏​ដោយ​។​ ទន្ទឹម​នឹង​នោះ​ដែរ​ LG​ ប្រឈម​នឹង​បញ្ហា​ទូទៅ ​ដូច​អាជីវកម្ម​ជា​ច្រើន​នៅ​កម្ពុជា​ដែរ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ ច្រើន​ប្រើ​ស្លាក​យី​ហោ​ពាណិជ្ជកម្ម​របស់ ​LG ​ដោយ​គ្មាន​ការ​អនុញ្ញាត​។ ​លោក​ Moon​ Sung-ho​ ប្រធាន​គ្រប់​គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទូ​ទៅ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ ដឹង​ថា ​ហាង​មួយ​បាន​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ LG​ ដោយ​សេរី​ដើម្បី​ផ្សព្វផ្សាយ​ហាង​របស់​ខ្លួន​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី ​LG​ ឡើយ។​ លោក​បាន​ចាត់​ទុក​ការ​ប្រើ​ប្រាស់​ស្លាក​យី​ហោ​ពាណិជ្ជកម្ម​ LG ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ថា​ជា​៖៉វិធានការ​ខុស​ច្បាប់៉​ ប៉ន្តែ​លោក​បន្ថែម​ថា​ក្រុមហ៊ុន​របស់​លោក​មាន​បំណង​ដោះ​ស្រាយ​បញ្ហារ​នេះ​ ដោយ​សន្តិវិធី។​ លោក​បាន​សរសេរ​អ៊ីមែល​មក​កាន់​ភ្នំពេញ​ថា៖៉​យើង​គ្រាន់​តែ​ផ្ញើ​លិខិត​ព្រ​ មាន​ដល់​ហាង​នោះ​តែ​ប៉ុណ្ណោះ។​ យើង​មិន​ស្នើរ​ឲ្យ​រដ្ធា​ភិបាល​កម្ពុជា​បិទ​ហាង​នោះ​ទេ។
អត្ថបទដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment