កាលពីថ្ងៃទី២៨តុលា២០១០នៅសណ្ឋាគារNaga Worldក្រុមហ៊ុន Microsoft MDP Cambodiaបានរៀបចំសិក្ខាសាលាក្រោមប្រធានបទMicrosoft Partner Network(MPN)។ MPN ជាឈ្មោះថ្មីរបស់Microsoft Partner Programដែលទស្សនៈវិសយ័របស់MPN មានដូចខាងក្រោម៖ ផ្តល់ឪកាសដល់ដៃគូដើម្បីអភិវឌ្ឍអាជីវកម្ម ផ្តល់ជំនាញការនិងធនធានចាំបាច់ដល់ដៃគូដើម្បីបំរើអតិថិជនកាន់ តែប្រសើរ បង្កើតបណ្តាញដល់ដៃគូដើម្បីចែករំលែកចំនេះដឹងនិងបទពិសោធន៍ទៅវិញ ទៅមកនិងដើម្បីបង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា សិក្ខាសាលាក្រោមប្រធានបទMPNនេះមានគោលបំណងដើម្បីរីតចំនងរវាង ក្រុមហ៊ុនMicrosoftនិងដៃគូរបស់ខ្លួននិងដើម្បីបង្ហាញអំពីពាក្យ សុំក៏ដូចជាអត្ថប្រយោជន៍ថ្មីនិងព័ត៌មានផ្សេងៗទៀតក្នុងការចូលជា សមាជិករបស់MPN. សមាជិករបស់MPNនិងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ឪកាសអភិវឌ្ឍអាជីវកម្មទទួលបានMicrosoft Licenseសំរាប់ប្រើប្រាស់ក្នុងក្រុមហ៊ុននិងជំនួសផ្នែកបច្ចេកទេសតាម រយៈInternet។ល៕ |
|
Tuesday, January 4, 2011
សិក្ខាសាលាស្ដីអំពី Microsoft Partner Network
Subscribe to:
Post Comments (Atom)
No comments:
Post a Comment