របៀបដំឡើងXP Mode សំរាប់Windows 7 ដើម្បីអាចធ្វើទៅបានអ្នកចាំបាច់ត្រូវមានឯកសារចំនួនពីរ(សុំ ស្វែងរកកម្មវិធីនៅក្នុងស៊ីឌី)ដែលទីមួយជាកម្មវិធីស្វែងរក លទ្ធផលSecurAble និងទីពីរជាកម្មវិធីXP Mode and Windows Virtual PC។ ជាដំបូងសូមដំឡើងកម្មវិធីXP Mode ដូចខាងក្រោមៈ
ជំហានទីពីរត្រូវធ្វើការនិងដំឡើងWindows Virtual PC ។បន្ទាប់ពីបានធ្វើការដំឡើងរួចហើយអ្នកនឹងតំរូវអោយធ្វើការ Restart ម៉ាស៊ីន។
បន្ទាប់ពីបានធ្វើការRestart រួចរាល់ហើយនោះសូមចូលទៅកាន់Start មីនុយនឹងចុចនៅលើពាក្យWindows Virtual PC
សូមចុចកំណត់លេខសំងាត់សម្រាប់VM និងសូមចុចនៅលើពាក្យRemember credentials ប្រសិនជាអ្នកមិនចង់វាយនូវលេខសំងាត់នេះនៅរាល់លើកដែលវាដំណើរ ការនោះ។
សូមយល់ព្រមលើEULA និងជ្រើសរើសប្រសិនជាអ្នកចង់ធ្វើការUpdate ដោយស្វ័យប្រវត្តិឬក៏អត់នោះ។
សូមរង់ចាំប្រមាណជាពីរទៅបីនាទីខណៈពេលដែលវាធ្វើការដំឡើង។
ឥឡូវនេះអ្នករួចរាល់ដើម្បីអាចប្រើប្រាស់នូវXP Mode បានហើយ។
No comments:
Post a Comment