ពិធីប្រជុំមិត្ត Facebook ក្នុងកម្មវិធីFacebook Friend Partyក្រោមការឧបត្ថម្ភធំពីCMTCនិងCM |
នា ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០នៅភោជនីយដ្ឋានThe Spoon មានប្រារព្ធកម្មវិធីពិសេសមួយដែលមានឈ្មោះថាFacebook Friend Party។លោកសៀវសុខខឿន ទទួលបន្ទុកផ្នែក Production and Promotion Services នៃក្រុមហ៊ុនSSK Promotion Group បានមានប្រសាសន៍ឲ្យដឹងដែរថានេះជាព្រឹត្តិការលើកទីពីរហើយដែល លោកបានរៀបចំជាកម្មវិធីនេះ។គោលបំណងសំខាន់នៃការបង្កើតកម្មវិធី នេះឡើងគឺលោកចង់រឹតចំណងមិត្តភាពនៃអ្នកដែលមានវត្តមានលើបណ្ដាញ សង្គមFacebook ក៏ដូចជាការជួបជុំមិត្តថ្មីៗមកពី គ្រប់ទិសទី។កម្មវិធីនេះប្រារព្ធឡើងយ៉ាងសប្បាយរីករាយក្រោម ឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនមួយចំនួនដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិទ្យាសាស្រ្តកុំព្យូទ័រហៅកាត់ថាCMTC , ទស្សនាវដ្ដីវិទ្យាសាស្រ្តកុំព្យូទ័រCM, Smart Mobile, សណ្ឋាគារឯករាជ្យ, ផលិតកម្មស្វាងតារា, ភេសជ្ជៈMiller , ភេសជ្ជៈOKF អាឡូវេរ៉ា, ODI Asia,។ល។ ជាមួយគ្នានោះមានការញាំអាហារស្ដាប់ការប្រគុំតន្រ្ដីការថតរូប ព្រមជាមួយនឹងការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដា ក្រុមហ៊ុនឧបត្ថម្ភទាំងឡាយ។លោកសៀវសុខខឿនដែលជាអ្នករៀបចំកម្មវិធី នេះបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភ ទាំងឡាយក្នុងនោះមានCMTC និងCM ដែលជាអ្នកឧបត្ថម្ភធំហើយលោកក៏បានសន្យាដែរថានឹងរៀបចំ កម្មវិធីសប្បាយៗនេះឡើងនៅលើកក្រោយៗទៀត៕ |
|
|
|
No comments:
Post a Comment